Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវាយតម្លៃហានិភ័យគ្រោះអាសន្នសុខភាពសាធារណៈជាយុទ្ធសាស្រ្តនៅកម្ពុជា
November 11, 2011

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិបរិស្ថាននិងសុខភាពបានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃហានិភ័យគ្រោះអាសន្នសុខភាពសាធារណៈ ជាយុទ្ធសាស្រ្ត នៅកម្ពុជា (Cambodia Strategic Risk Assessment)។

សិក្ខាសាលានេះមានគោលបំណង ដូចខាងក្រោម៖
- បង្កើតទម្រង់ហានិភ័យរបស់ប្រទេស (Country Risk Profile) រួមទាំងប្រតិទិន តាមរដូវកាល ដើម្បីរៀបចំផែនការ និងយុទ្ធសាស្ត្រឆ្លើយតបនឹង គ្រោះអាសន្ន  និងគ្រោះមហន្តរាយនាពេលអនាគត
- កំណត់សកម្មភាពសំខាន់ៗដែលជាអាទិភាព ដើម្បីពង្រឹងការត្រៀមខ្លួនជាស្រេចសម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈផ្សេងៗ ដោយផ្អែកលើសេណារីយ៉ូហានិភ័យដែលនឹងកើតឡើង
- កំណត់ផែនការ ត្រៀមនឹងឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈ ព្រមទាំងយុទ្ធសាស្ត្រ និងយន្តការដែលមានស្រាប់ ក្នុងការអនុវត្តលទ្ធផលទម្រង់ហានិភ័យពាក់ព័ន្ធ។ 

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការចូលរួម ផងដែរពីលោក យ៉ា សុធា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី កេន កិត្យារដ្ឋ នាយករងវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុគីមីក្រសួងការពារជាតិ លោកស្រីបណ្ឌិត សារិកា ប៉ាតែល តំណាងអង្គការសុខភាពពិភពលោក និងលោកស្រីវេជ្ជបណ្ឌិតឡាក់ មួយស៊ាង អនុប្រធាននាយកដ្ឋានការពារសុខភាព និងមានសមាសភាពចូលរួមមកពីនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១០ និងតំណាងអង្គការពាក់ព័ន្ធចំនួន១៥ សរុបទាំងអស់មាន ៤៦ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6