Cambodia
New Details

Image
មន្ទីរពេទ្យកុមារជាតិ បានបញ្ជូនក្រុមគ្រូពេទ្យ ចុះជួយគាំទ្រពិនិត្យ និងព្យាបាលជូនប្រជាជន និងវីរកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះវិហារ
August 05, 2025

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីបានទទួលគោលការណ៍ណែនាំពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជូនក្រុមគ្រូពេទ្យឯកទេស ផ្នែកវះកាត់ ផ្នែកថ្នាំសណ្តំ ផ្នែក ICU និងសង្រ្គោះបន្ទាន់ ផ្នែកជំងឺគ្រុនឈាម និងជំងឺទូទៅកុមារ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន ១៣ នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស ជាពិសេសកុមារ ដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ខេត្តព្រះវិហារ ។ 

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារជាតិ បានសួរសុខទុក្ខប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា និងនាំយកអំណោយជូនមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា សម្រាប់ប្រើប្រាស់តាមការចាំបាច់។

ការចុះជួយពិនិត្យ និងព្យាបាលនេះក៏មានការចូលរួមពី មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ  មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានសហការគ្នាជួយគាំទ្រក្នុងការពិនិត្យព្យាបាលដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅមូលដ្ឋានសុខាភិបាល នៃខេត្តព្រះវិហារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18