Cambodia
New Details

Image
ក្រុមគ្រូពេទ្យឯកទេស មន្ទីរពេទ្យព្រះអង្គឌួង បន្តចុះពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងវីរកងទ័ព កំពុងសម្រាកព្យាបាល នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប
August 05, 2025

នាថ្ងៃអាទិត្យ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីបានទទួលការណែនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមគ្រូពេទ្យឯកទេសជំងឺត្រចៀក ច្រមុះ បំពង់ និងឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យព្រះអង្គឌួង ចុះទៅពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ និងកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពគូលែន មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប លើបញ្ហាត្រចៀក និងភ្នែក។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារបាននាំយកនូវសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយសប្បុរសធម៌ របស់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។ ការចុះជួយគាំទ្រផ្នែកបច្ចេកទេសនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យជាតិផ្សេងៗផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13