Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា និងផ្ដល់យោបល់លើ "សេចក្ដីព្រាងឯកសារក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច របស់រាជរដ្ឋាភិបាល"
August 08, 2025

ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា និងផ្ដល់យោបល់លើ "សេចក្ដីព្រាងឯកសារក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច របស់រាជរដ្ឋាភិបាល" ដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួម ពីក្រសួង ស្ថាប័ន គន្លឹះពាក់ព័ន្ធ។

ការរៀបចំក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច មានគោលបំណងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់ ដើម្បីជៀសវាងការត្រួតពិនិត្យជាន់គ្នារវាងអង្គភាពសវនកម្មផ្ទៃក្នុង និងអគ្គាធិការដ្ឋាន នៃក្រសួង ស្ថាប័ន។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះក៏មានការអមដំណើរដោយឯកឧត្ដមវេជ្ជបណ្ឌិត ស្រេង ជ្រិន អគ្គាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ពឹង ពិសាល  អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសុខាភិបាលផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9