Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍/របេង និងគម្រោងយន្តការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលជាហិរញ្ញប្បទានឥតសំណងជុំទី៧ (Grant Cycle 7) នៃមូលនិធិសកល
August 12, 2025

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍/របេង និងគម្រោងយន្តការឆ្លើយតបនឹងជំងឺកូវីដ-១៩។

គោលបំណង នៃកិច្ចប្រជុំនេះគឺ៖

១- ពិនិត្យវឌ្ឍនភាព ការសម្រេចបានសមិទ្ធិផលលើសូចនាករសំខាន់ៗ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងការ​អនុវត្ត​ចំណាយ​ហិរញ្ញវត្ថុ​ ការអនុវត្ត​​កិច្ចការ​លទ្ធកម្ម គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងបញ្ហាប្រឈមសំខាន់ៗដែលត្រូវដោះស្រាយ។

២- ចែករំលែកព័ត៌មានលម្អិត មតិកែលម្អ/យោបល់ ក៏ដូចជាការបំភ្លឺ និងអនុសាសន៍ពីក្រុមការងារបច្ចេកទេស Technical Review Team (TRT) ហើយយកធាតុចូល/យោបល់ទាំងនោះមកឆ្លុះបញ្ចាំង ធ្វើយ៉ាងណាឱ្យរបាយការណ៍នេះកាន់តែល្អប្រសើរ មុននឹងបញ្ជូនទៅម្ចាស់ជំនួយមូលនិធិសកល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ នឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ប្រធាន និងអនុប្រធាន នាយកដ្ឋាន​ ពាក់ព័ន្ធ​ នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិ មន្ត្រីគម្រោងមូលនិធិសកល ព្រមទាំងលោក លោកស្រី ជាសមាជិកពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍រួមមាន៖ UNIADS, CHAI, LFA, KHANA, RHAC, Op-ASHA, CHC, CRS, FI, HACC, Chhouk Sar ដែលបាននិងកំពុងអនុវត្តគម្រោងមូលនិធិសកល សរុបប្រមាណ ៦០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13