Cambodia
New Details

Image
កិច្ចប្រជុំបូកសរុប លទ្ធផលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥
August 15, 2025

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ជើងគោក។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរ អង្គការ ដៃគូរពាក់ព័ន្ធ  គណៈអភិបាល អភិបាលរង រាជធានី ខេត្ត អគ្គស្នងការ អគ្គស្នងការរង ស្នងការ ស្នងការរង មេបញ្ជការ បញ្ជាការរងកងរាជអាវុធហត្ថ រាជធានី ខេត្ត និងតំណាងក្រុមហ៊ុន ម្ចាស់ជំនួយសរុបចំនួន ១៧០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7