Cambodia
New Details

Image
កិច្ចប្រជុំស្តីពី ការពិនិត្យលទ្ធភាពកម្ពុជាចូលរួមគំនិតផ្តួចផ្តើមរួម ស្តីពីបទប្បញ្ញត្តិក្នុងស្រុកពាក់ព័ន្ធនឹងសេវាកម្ម (Joint Initiative on Services Domestic Regulation-JISDR)
August 16, 2025

ទីស្តីការក្រសួងពាណិជ្ជកម្ម៖ ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយមន្រ្តីជំនាញពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យលទ្ធភាពកម្ពុជាចូលរួមគំនិតផ្តួចផ្តើមរួម ស្តីពីបទប្បញ្ញត្តិក្នុងស្រុកពាក់ព័ន្ធនឹងសេវាកម្ម ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៤៣នាក់។

សូមបញ្ជាក់ផងដែរថា នៅក្នុងអំឡុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស កម្ពុជាទទួលបានការកោតសរសើរ ពីបណ្តាសមាជិកលើការអនុវត្តគោលនយោបាយពាណិជ្ជកម្ម។ទន្ទឹមនឹងនោះ សមាជិកមួយចំនួនក៏បានស្នើសុំកម្ពុជាពិចារណាចូលរួមកិច្ចព្រមព្រៀង (Plurilateral Agreements) និងគំនិតផ្តួចផ្តើមនានា ដែលក្នុងនោះរួមមានគំនិតផ្តួចផ្តើមរួម ស្តីពីបទប្បញ្ញត្តិក្នុងស្រុកពាក់ព័ន្ធនឹងសេវាកម្ម (SDR) ផងដែរ។ គំនិតផ្តួចផ្តើមរួមស្តីពី SDR នេះ ត្រូវបានបង្កើតឡើងដោយសមាជិក WTO មួយចំនួននៅឆ្នាំ២០១៧។

Image 1
Image 2
Image 3
Image 4
Image 5
Image 6