Cambodia
New Details

Image
ការចុះពិនិត្យ និងគាំទ្រការងារ ពង្រឹងគុណភាព សេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្តកំពត
August 16, 2025

ខេត្តកំពត៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅខេត្តកំពត ដើម្បីពិនិត្យ និងគាំទ្រការងារ ពង្រឹងគុណភាព សេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត។

ការចុះពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖ 

- ការងារគ្រប់គ្រងនៅមូលដ្ឋាន

- ការពង្រឹងគុណភាពបម្រើសេវានៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព

- ការរក្សាអនាម័យខាងក្នុង និងខាងក្រៅមណ្ឌលសុខភាព

- ការងារគ្រប់គ្រងឱសថ។                                                                                                                                        

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសួរសុខទុក្ខ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានបម្រើសេវា ជូនប្រជាពលរដ្ឋ បានល្អប្រសើរ  ព្រមជាមួយគ្នានេះ ក៏បានការណែនាំ មន្រ្តីនិងបុគ្គលិកសុខាភិបាលទាំងអស់ បន្តស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីឱ្យការងារបានកាន់តែល្អប្រសើរ តទៅមុខ។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលចុះពិនិត្យ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពត(CPA3) មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច(CPA2) មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ(CPA2) មណ្ឌលសុខភាពចំប៉ី អង្គភ្នំតូច តានី សំរោងលើ ទូកមាស និងអង្គសុរភី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15