Cambodia
New Details

Image
កិច្ចប្រជុំ ស្តីពីការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំឆមាសទី១ ឆ្នាំ២០២៥
August 17, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥  ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ដ្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការចូលរួមពីសមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក មន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6