Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មការដឹកនាំមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីពិនិត្យអាទិភាព ប្រសិទ្ធភាព គុណភាព និងយន្តការគាំទ្រ ការពង្រឹងគុណភាពសេវា
August 19, 2025

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ៩រោច ទី១៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីពិនិត្យអាទិភាព ប្រសិទ្ធភាព គុណភាព និងយន្តការគាំទ្រ ការពង្រឹងគុណភាពសេវា។

លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់សមាជិកសមាជិកា និងថ្នាក់ដឹកនាំទាំងអស់ដែលបានខិតខំបំពេញការងារសម្រេចបានជាលទ្ធផលល្អប្រសើរ ទាំងការងារពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ។ លោកជំទាវសាស្ត្រាចារ្យ ក៏បានចែករំលែកនូវបទពិសោធន៏ភាពជាអ្នកដឹកនាំ ដោយលើកពីយន្តការសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវា  មកជម្រាបជូនដល់អង្គប្រជុំ រួមមាន៖ ១) ផ្នែកនីមួយៗ ត្រូវមានផែនការច្បាស់លាស់ ២) បុគ្គលិកត្រូវមានឆន្ទៈ ក្នុងការបំពេញការងារ ៣) សិក្សាស្វែងយល់ ពីចំណុចខ្វះខាតដែលមានកន្លងមក ដើម្បីធ្វើការកែប្រែដោយមានប្រភពព័ត៌មានច្បាស់លាស់ និងមានប្រព័ន្ធតាមដាន។ 

ក្នុងនោះដែរ លោកជំទាវសាស្ត្រាចារ្យ ក៏បានណែនាំឱ្យការិយាល័យបច្ចេកទេស ពង្រឹងការងារប្រជុំគណៈកម្មការទាំងអស់ឱ្យបានទៀងទាត់ ជាពិសេសយន្តការទំនាក់ទំនងសាធារណៈ ក្នុងការទទួលព័ត៌មានត្រឡប់ពីអតិថិជន តាមគ្រប់រូបភាព និងការប្រើប្រាស់ប្រកបដោយស្មារតីទទួលខុសត្រូវលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8