Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម លើការងារចុះបញ្ជីផលិតផលកែច្នៃក្នុងស្រុក
August 25, 2025

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយមានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញទៅចូលរួមកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម លើការងារចុះបញ្ជីផលិតផលកែច្នៃក្នុងស្រុក នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ 

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើបញ្ហាប្រឈម និងសំណូមពរនានារបស់វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដែលពាក់ព័ន្ធនឹងក្រសួងសុខាភិបាល ធ្វើយ៉ាងណាសំដៅធ្វើអោយកាន់តែមានភាពរលូន និងផ្តល់ជូនភាពងាយស្រួលជូនដល់ដៃគូរវិនិយោគ និងអភិវឌ្ឍន៍ នៃវិស័យឯកជន។ 

សូមបញ្ជាក់ថា ប្រតិភូអមដំណើរចូលរួមកិច្ចប្រជុំនេះរួមមាន ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមនឹងមន្រ្តីបច្ចេកទេសជំនាញ នៃនាយកដ្ឋានឱសថ បរិក្ខារពេទ្យ ចំណីអាហារ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14