Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលាបង្ហាញលទ្ធផលដើមគ្រា និងពិគ្រោះយោបល់លើនិយាមស្តង់ដារក្នុងការគណនាសន្ទស្សន៍គ្របដណ្តប់សុខភាពជាសកលនៃសេវាសុខាភិបាលជាសារវន្តសម្រាប់ឆ្នាំ ២០២៥-២០៣០
October 28, 2024

រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃចន្ទ​ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាននៃអនុគណៈកម្មការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានអញ្ជើញចូលរួមក្នុង “សិក្ខាសាលាបង្ហាញលទ្ធផលដើមគ្រា​ និងពិគ្រោះយោបល់លើនិយាមស្តង់ដារ ក្នុងការគណនាសន្ទស្សន៍គ្របដណ្តប់សុខភាពជាសកលនៃសេវាសុខាភិបាលជាសារវន្តសម្រាប់ឆ្នាំ ២០២៥-២០៣០” ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីលទ្ធផលដើមគ្រាស្តីពីសូចនាករសំរាប់តាមដានការគ្របដណ្តប់នៃសេវាសុខាភិបាលជាសារវន្តសំខាន់ៗ និងធ្វើការពិភាក្សាលើនិយាមស្តង់ដារក្នុងការគណនាសន្ទស្សន៍គ្របដណ្តប់សុខភាពជាសកលនៃសេវាសុខាភិបាលជាសារវន្ត (UHC Service Coverage Index) សម្រាប់ឆ្នាំ ២០២៥-២០៣០។ សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រីដែលជាប្រធាន ឬតំណាងមជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ នាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការJICAប្រចាំកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6