Cambodia
New Details

Image
ជំនួបពិភាក្សាការងារលើការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា
September 06, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា (EURO CHAM Cambodia) ដឹកនាំដោយ លោក Martin Brisson នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ស្តីពីការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់អភវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និង ដើម្បីពិនិត្យពិភាក្សាលើវេទិកា “EuroCham Healthcare Forum and Innovation Exhibition 2025” ដែលគ្រោងនឹងរៀបចំនាចុងខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ឯកឧត្តមវេជ្ជបណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងស្វាគមន៍ចំពោះក្រុមកាងារ ដែលមានបំណងសហការជាមួយក្រសួងសុខាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាល នៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ការបម្រើសេវាសុខាភិបាល កាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមវេជ្ជបណ្ឌិតបានបញ្ជាក់ថា វិស័យឯកជន គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យសុខាភិបាល ផងដែរ។

ឯកឧត្តមបានបន្ថែមអំពីសារៈសំខាន់ នៃបរិវត្តកម្មសុខាភិបាលឌីជីថល ក្នុងការលើកកម្ពស់ការបម្រើសេវាសុខាភិបាល ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងគាំទ្រដំណើរឆ្ពោះទៅសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្រ្តអាទិភាព និងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្នុងវិស័យសុខាភិបាល ពិសេសដំណើរឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកល។

ជាការឆ្លើយតប លោក Martin Brisson បានថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ឱកាស ឱ្យក្រុមការងារ ជួបពិភាក្សា និងធ្វើបទបង្ហាញពីគោលបំណង របស់សភាពាណិជ្ចកម្មអឺរ៉ុប ក្នុងការសហការគាំទ្រក្នុងវិស័យសុខាភិបាល តាមរយៈវិស័យឯកជន។

កិច្ចពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល, នាយកដ្ឋានសុខាភិបាលឌីជីថល, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មការសុខាភិបាល (Healthcare Committee) នៃ EURO CHAM Cambodia ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10