Cambodia
New Details

Image
ពិធីបិទ “សិក្ខាសាលាលើកទី៣ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ (៣ខែ) ជំនាន់ទី២”
September 06, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “សិក្ខាសាលាលើកទី៣ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ (៣ខែ) ជំនាន់ទី២” ដែលរៀបចំដោយក្រសួងសុខាភិបាល នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឧបត្ថម្ភថវិកាដោយអង្គការបណ្តាញអេដេមីសាស្រ្តនឹងបច្ចេកវិទ្យាប្រចាំនៅតំបន់អាស៊ីខាងត្បូង (SAFETYNET)។ 

ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ ជំនាន់ទី២ មានគោលបំណង៖

-ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជំនាន់ទី២ និងប្រគល់ប័ណ្ណសសើរជូនដល់គណៈគ្រប់គ្រងវគ្គ ជាលោកគ្រូ អ្នកគ្រូបង្វឹក និងដឹកនាំ វគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តជួរមុខសម្រាប់សុខភាពតែមួយ

-ចែករំលែកលទ្ធផលកិច្ចការទៅវិញទៅមកក្នុងសិក្ខាកាមម្នាក់យ៉ាងតិចចំនួនពីរបទបង្ហាញដើម្បីយកធ្វើបទបង្ហាញនៅសិក្ខាសាលាទី៣នេះ 

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្សាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល សូមយកចំណេះ និងជំនាញអេពីដេមីសាស្រ្តទាំងនេះ ទៅអនុវត្តក្នុងការងារប្រព័ន្ធតាមដាន អង្កេតស្រាវជ្រាវ និងឆ្លើយតបឱ្យបាន់ទាន់ពេលវេលា។ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការរកឃើញទាន់ពេលវេលា ការឆ្លើយតបបានភ្លាមៗ និងការព្យាបាលភ្លាមៗ ជួយកាត់បន្ថយដល់ផលប៉ះពាល់បានច្រើន ដូចជាអាត្រាឆ្លង អាត្រាស្លាប់ ហើយវាផ្នែកមួយនៃការងារបុរេសកម្ម។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងលោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការ US-CDC និង SAFETYNET ដែលចំនួនសរុប ៦២នាក់ (ស្រ្តី ៥នាក់) ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19