Cambodia
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់ ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ សម្រាប់សុខភាព ឆ្នាំ២០២៥-២០៣៣
September 10, 2025

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ សម្រាប់សុខភាព ឆ្នាំ២០២៥-២០៣៣។

សិក្ខាសាលានេះ មានគោលបំណងជាចម្បងក្នុងការបញ្ជូល សំណុំសេវាសុខភាពអប្បបរមា ដំបូង(Minimum Initial Service Package – MISP) សម្រាប់សុខភាពបន្តពូជ សុខភាពផ្លូវភេទ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ និងពិភាក្សាប្រមូលធាតុ ចូល ដើម្បីធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រជាតិ ។

ក្នុងឱកាសនៃពិធិបើកសិក្ខាសាលានេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍មួយចំនួន ដែលជាសារគន្លឹះសំខាន់ៗ និងលើកទឹកចិត្តដល់សមាជិក សមាជិការទាំងអស់ ជួយផ្តល់នូវធាតុចូល ឱ្យបានផុសផុលដើម្បីធ្វើបច្ចុប្បន្នភាព លើផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ សម្រាប់សុខភាព ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា អង្គសិក្ខាសាលានេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ដោយមានការឧបត្ថម្ភគាំទ្រ ដោយអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ វិទ្យាស្ថានជាតិសុខភាពសារធារណៈ មជ្ឍមណ្ឌលជាតិ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង  ខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៣ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7