ដើម្បីចូលរួមអបអរសាទរ ទិវាសុវត្ថិភាពអ្នកជំងឺពិភពលោកឆ្នាំ២០២៥ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូច នៃអគារ មន្ទីរពេទ្យកាល់ម៉ែត។
អង្គការសុខភាពពិភពលោក៖ «ពណ៌ទឹកក្រូច» តំណាងឱ្យតួនាទីសំខាន់នៃសុវត្ថិភាពអ្នកជំងឺ ដែលជាតួនាទីរបស់ប្រទេសជាសមាជិកក្នុងការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសាកល និងតំណាងឱ្យការពិចារណា និងសាមគ្គីភាពក្នុងការលើកកម្ពស់ការយកចិត្តទុកចំពោះសុវត្ថិភាពអ្នកជំងឺ។
កាយវិការនេះជានិមិត្តរូប តំណាងឱ្យការទទួលស្គាល់ជាសាធារណៈដែលអាចមើលឃើញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលកម្ពុជា ក៏ដូចជាបុគ្គលិកសុខាភិបាលទូទាំងពិភពលោក ក្នុងការផ្តល់ការថែទាំសុខភាព ប្រកបដោយសុវត្ថិភាពជារៀងរាល់ថ្ងៃ សម្រាប់អ្នកជំងឺរបស់យើងគ្រប់រូប។
"ទារក និងកុមារ ត្រូវការការថែទាំសុវត្ថិភាពជាលក្ខណៈបុគ្គល សុវត្ថិភាពជាចំបង គ្រប់ពេល និងគ្រប់កន្លែងថែទាំសុខភាព។"