Cambodia
New Details

Image
កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់ក្រុមការងារទទួលបន្ទុកសហគ្រាសធុនមីក្រូ ធុនតូច និងធុនមធ្យម (MSMEs) នៃក្រសួងសុខាភិបាល។
September 18, 2025

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត របស់ក្រុមការងារទទួលបន្ទុកសហគ្រាសធុនមីក្រូ ធុនតូច និងធុនមធ្យម (MSMEs) នៃក្រសួងសុខាភិបាល។

ក្រុមការងារ MSMEs ដែលមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ បានជម្រាបជូនពីវឌ្ឍនភាពការងារកន្លងមក និងបានទទួលអនុសាសន៍សម្រាប់ទិសដៅសកម្មភាពបន្តតាមរយៈឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ ៖  

១) ដោយក្រុមការងារត្រូវបន្តយកចិត្តទុកដាក់លើការងារ MSMEs ផ្តោតលើការងារកិច្ចសហការល្អ រួមទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងឡាយ 

២) ស្នើឱ្យក្រុមការងារពិនិត្យបន្ថែម លើបញ្ជីផលិតផល ដែលស្ថិតក្រោមដែនសមត្ថកិច្ចសុខាភិបាល និងធ្វើបច្ចុប្បន្នភាព

៣) ស្នើឱ្យក្រុមការងារពិនិត្យវឌ្ឍនភាពការងារ កិច្ចការប្រឈម ទៀងទាត់ រៀងរាល់ត្រីមាស និងជួបប្រជុំតាមការចាំបាច់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការងារ MSMEs 

៤) ស្នើឱ្យក្រុមការងារ តំណាងអង្គភាពពាក់ពន្ធ័ មានការសហការគ្នាល្អ និងដោយរលូនក្នុងការបំពេញការងារ និងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមកិច្ចប្រជុំពាក់ព័ន្ធចាំបាច់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6