Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល «ក្តីស្រឡាញ់ និងការបេ្តជ្ញាចិត្ត របស់បុគ្គលិកសុខាភិបាល ជាកុសលបុណ្យសម្រាប់សុខភាពប្រជាពលរដ្ឋ»
September 21, 2025

នៅថ្ងៃកាន់បិណ្ឌ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យ សួរសុខទុក្ខ និងលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ដោយមិនបានជូនដំណឹងជាមុន។ ឯកឧត្តមសាស្រ្តាចារ្យ កោតសរសើរ និងផ្តល់ជូនក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះមន្រ្តីបុគ្គលិកសុខាភិបាលទាំងអស់ទូទាំងប្រទេស ដែលលះបង់ពីការជួបជុំគ្រួសារ ដើម្បីនៅបម្រើសេវាការពារសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមគោរពជូនពរ មន្រ្តីបុគ្គលិកសុខាភិបាលទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង ជាមួយនឹងការជួបជុំ រីករាយក្នុងក្រុមគ្រួសារ។ 

បន្ថែមលើសពីនេះ ឯកឧត្តមសាស្ត្រាចារ្យ សូមគោរពជូនពរជាពិសេស ដល់វីរកងទ័ពជួរមុខ នៅតាមបណ្តាព្រំដែន កម្ពុជា-ថៃ សូមឱ្យមានជោគជ័យ ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លាជូនជាតិមាតុភូមិកម្ពុជា។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9