Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ លើកទី១១ អាណត្តិទី១
October 02, 2025

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល លើកទី១១ អាណត្តិទី១។

កិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈទាំងអស់ដែលបានគ្រោងទុក ដោយសមាជិកនៃក្រុមប្រឹក្សាភិបាលបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានធ្វើការក្រើនរំលឹក និងផ្ដល់ការណែនាំទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បម្រើសេវា នៅមន្ទីរពេទ្យប្រកបដោយគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យថវិកាប្រចាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6