Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលាប្រចាំឆ្នាំពិនិត្យវឌ្ឍនភាពនៃកម្មវិធីជាតិបង្ការការចម្លងមេរោគអេដស៍និងស្វាយពីម្តាយទៅកូន
November 12, 2024

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការណែនាំពីលោកជំទាវ អ៉ឹម​ សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយលោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សាក្រសួងសុខាភិបាល ចូលរួមក្នុងសិក្ខាសាលាប្រចាំឆ្នាំពិនិត្យវឌ្ឍនភាពនៃកម្មវិធីជាតិបង្ការការចម្លងមេរោគអេដស៍និងស្វាយពីម្តាយទៅកូន។

សិក្ខាសាលានេះមានគោលបំណងដើម្បីពិនិត្យឡើងវិញលើវឌ្ឍនភាព កំណត់រកបញ្ហាប្រឈម និងផែនការសកម្មភាពអាទិភាព សម្រាប់ឆ្នាំ២០២៥ ក្នុងទិសដៅឈានទៅលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន។ 

សិក្ខាសាលានេះចូលរួមដោយថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងមន្ត្រីជំនាញមកពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ កាកបាទក្រហមកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ WHO UNAIDS CHAI  FHI 360 MSI RHAC ចំនួន ៨០រូប។

Image 1