សិក្ខាសាលា ត្រួតពិនិត្យឡើងវិញការអនុវត្តន៍កម្មវិធីបង្ការ និងការត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យរាជធានីខេត្ត
November 12, 2024
ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិបង្ការ និងការត្រួតពិនិត្យការចម្លងរោគ។
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ ៖
១. ពិនិត្យឡើងវិញអំពីការអនុវត្តន៍កម្មវិធី បង្ការ និងការត្រួតពិនិត្យការចម្លងរោគតាមមន្ទីរពេទ្យទាំងឡាយនាពេលកន្លងមក ដោយផ្តោតលើចំណុចខ្លាំង ចំណុចខ្វះខាត ដំណោះស្រាយ និងទិសដៅអភិវឌ្បន៏បន្ត។
២.ពិភាក្សា ចែករំលែកបទពិសោធន៍ គំនិតនិងករអនុវត្តន៏ល្អៗជាក់ស្ដែងដែលមន្ទីរពេទ្យមួយចំនួនបានទទួលជោគជ័យ ជូនដល់សហភាត្តរះនែមន្ទីរផ្សេងទៀត ( Sharing good practices and successful innovations)។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ និងឧប្បថមដោយគំរោង ADB/GMS-HSP និងមានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំ លោកតំណាង ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោកតំណាងដៃគូអភិវឌ្ឍ គ្រូឧទ្ទេស និងមន្ត្រីសម្របសម្រួលមកពីនាយកដ្ឋានមន្ទីរពេទ្យ លោក លោកស្រីជាមន្ត្រីទទួលបន្ទុកការងារបង្ការ និងការត្រួតពិនិត្យការចម្លងរោគមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត សរុបចំនួន ៧៤នាក់។
សិក្ខាសាលានេះ មានការអញ្ជើញចូលពីលោកលោកវេជ្ជ.តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជ. អ៊ូ វុន IPC Expert ADB/GMS-HSP រៀបចំឡើងនៅសណ្ឋាគារភាពសុខុម ខេត្តកំពត ដែលមានរយៈពេលចំនួន ០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។