Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា គ.ត.ផ.ហ.ក.
October 14, 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា គ.ត.ផ.ហ.ក. ក្រោមអធិបតី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ជូនជ្រាបនូវរបាយការណ៍វឌ្ឍនភាពការងារ របស់លេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. និងពិភាក្សា ផ្តល់ធាតុចូល សម្រាប់សេចក្តីព្រាងប្រកាសស្តីពី បែបបទ និងនីតិវិធី នៃការផ្ដល់វិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុប្រធាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការ នៃ គ.ត.ផ.ហ.ក. ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5