Cambodia
New Details

Image
ពិធីប្រកាសក្រុងកែប ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
October 15, 2025

ខេត្តកែប៖ ព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាស ក្រុងកែប ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

«ក្រុងកែប ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី» ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការ ពីក្រសួងទេសចរណ៍ ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះ ក៏មានការទទួលស្គាល់ដោយបណ្តាទីក្រុងគ្មានផ្សែងបារី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោក ផងដែរ។

ក្នុងពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងយុវជន សរុបចំនួន ២០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6