Cambodia
New Details

Image
សិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល
October 16, 2025

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្ដមវេជ្ជបណ្ឌិត ស្រេង ជ្រិន អគ្គាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ «ក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល» ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាន នៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល។

សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គសវនករ មន្ត្រីជំនាញ តំណាងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ សរុបចំនួន ២០០រូប។

Image 1
Image 2
Image 3
Image 4
Image 5