Cambodia
New Details

Image
ការចុះអភិបាលគាំទ្រក្រោយការបណ្តុះបណ្តាលសេវាសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង
October 18, 2025

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ចុះអភិបាលគាំទ្រនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។

ការចុះអភិបាលគាំទ្រផ្តោតទៅលើប្រព័ន្ធបញ្ជូនរួមមាន៖
១) ត្រួតពិនិត្យនីតិវិធីនៃការបញ្ជូនអ្នកជំងឺ
២) បង្កើនការទំនាក់ទំនងក្នុងប្រព័ន្ធបញ្ជូន  ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា
៣) ការគ្រប់គ្រង និងថែទាំរថយន្តគិលានសង្គ្រោះ ត្រូវត្រួតពិនិត្យជាប្រចាំដោយត្រូវបង្កើត Logbook សម្រាប់រថយន្តគិលានសង្រ្គោះ ដើម្បីកត់ត្រា និងត្រូវមានរបាយការណ៍ប្រចាំខែ សម្រាប់ការបញ្ជូន 
៤) ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពាក់ពន្ធ័ដទៃទៀតត្រូវត្រួតពិនិត្យសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងឱសថជាប់ជាប្រចាំ
៥) បណ្តុះបណ្តាលធនធានមនុស្ស ក្នុងផ្នែកសង្រ្គោះបន្ទាន់ និងក្រុមរថយន្តគិលានសង្រ្គោះ ដោយត្រូវបណ្តុះបណ្តាលជាប់ជាបន្ត ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព នៃការអនុវត្តការងារឱ្យចំគោលដៅ
៦) ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាពិសេសចំពោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺក្នុងសហគមន៍ ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7