រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសមគ្គុទេសក៏ព្យាបាលគ្លីនិកសម្ភព និងរោគស្ត្រី បានអញ្ជើញចូលរួម កិច្ចប្រជុំ បិទបញ្ចប់ការងារចងក្រងឯកសារបច្ចេកទេស មគ្គុទេសក៏ព្យាបាលគ្លីនិកសម្ភព និងរោគស្ត្រី។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងចងក្រងឯកសារបច្ចេកទេស មគ្គុទេសក៏ព្យាបាលគ្លីនិកសម្ភព និងរោគស្ត្រី ស្របតាមគោលការណ៍ណែនាំជាតិ និងអន្តរជាតិ ក្នុងការប្រើប្រាស់ជារួម សម្រាប់បុគ្គលិកសុខាភិបាល ដែលមានបណ្តុំជំងឺដែលជួបញឹកញាប់ក្នុងការអនុវត្ត ទាំងផ្នែកសម្ភព និងរោគស្ត្រី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុប្រធាននិង សមាជិក សមាជិកា គណៈកម្មការ ផងដែរ។