Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាព សេវាមន្ទីរពេទ្យបង្អែក និងលើកទិសដៅបន្ត ជុំទី០៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប
October 27, 2025

ខេត្តសៀមរាប៖ ថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែ អង្គរជុំ ក្រឡាញ់ ពួក សូទ្រនិគម និងប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៅក្នុងខេត្តសៀមរាប។

ក្រោយចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមមន្ទីរពេទ្យ ជារួម ផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន និងគ្រប់ផ្នែក នៃការបម្រើសេវារបស់មន្ទីរពេទ្យ ក្រុមការងារសង្កេតឃើញថា មានការប្រែប្រួលខ្លាំងនូវវឌ្ឍនភាពគួរឱ្យកត់សំគាល់ បើធៀបនឹងការចុះត្រួតពិនិត្យជុំទី៣ កន្លងមក ហើយមានចំណុចខ្វះខាតមួយចំនួនបាន និងកំពុងកែលម្អបំពេញបន្ថែម ដូចជាបន្ថែមផ្នែកព្យាបាលដោយចលនា ផ្នែកសុខភាពផ្លូវចិត្ត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ខិតខំប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាជនកន្លងមក ព្រមទាំងបន្ថែមការយកចិត្តទុកដាក់ខ្ពស់ សម្របសម្រួល បង្កលក្ខខណ្ឌងាយស្រួល ជូនដល់ប្រជាជន និងអ្នកជំងឺ ដែលមានប័ណ្ណ បសស មូលធិនិសមធម៌ និងអ្នកជំងឺក្រីក្រ មកទទួលសេវាសុខាភិបាល ប្រកបដោយឥរិយាបថ និងស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលរង នៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15