Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ
November 01, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ។

គោលបំណងកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការងារស្នូលរបស់កម្មវិធីជាតិអាហារូបត្ថម្ភ និងកិច្ចការងារផ្សេងៗ ដែលគាំទ្រដោយគម្រោងអាហារូបត្ថម្ភ ព្រមទាំងអង្កការដៃគូអភិវឌ្ឍន៍នានា។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា និងផ្ដល់អនុសាសន៍លើ៖

១. ការអនុវត្តកិច្ចការជាមួយ វិទ្យាស្ថានអាស៉ីទាក់ទងនឹងការបង្កើតបណ្ដុះបណ្ដាល ស្ដីពីការផ្ដល់ប្រឹក្សាអន្តរបុគ្គលអាហារូបត្ថម្ភ មាតា ទារក និងកុមារ ដោយផ្អែកលើផែនការ និងកិច្ចព្រមព្រៀង។

២. ការអនុវត្តកិច្ចការជាមួយ អង្គការ Hurredo ដោយផ្អែកលើផែនការ និងកិច្ចព្រមព្រៀងទាក់ទងនឹងករណីសិក្សា One Stop Health Service។

៣. ការបង្កើតវីដេអូ និងសម្ភារអប់រំផ្សព្វផ្សាយនានា ស្ដីពីសុខភាពអាហារូបត្ថម្ភមាតា ទារក និងកុមារ។

៤. ការអនុវត្តនូវការងារស្នូលរបស់កម្មវិធីជាតិអាហារូបត្ថម្ភ ដើម្បីពន្លឿនការបញ្ចប់សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីរបបអាហារសុខភាព និងគោលការណ៏ណែនាំជាតិ ស្តីពីការថែទាំ

ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ជាដើម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី ជា ម៉ារី ប្រធានកម្មវិធី និង ក្រុមការងារទាំងអស់នៃកម្មវិធីជាតិអាហារូបត្ថម្ភ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9