Cambodia
New Details

Image
ពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»
November 06, 2025

ពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី 

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានី ខេត្ត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័នសមាគមសហគ្រាសធុនតូចនិងមធ្យម(FASMEC) ព្រមទាំងការចូលរួមតាំងបង្ហាញនូវផលិតផលក្នុងស្រុក របស់សហគ្រាសជាង ៣០០ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6