Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីដំណើរការនៃការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
December 18, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីដំណើរការនៃការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅសណ្ឋាគារសាន់ &ម៉ូន រីវើសាយ (SUN & MOON Riverside Hotel )។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាង “គោលការណ៍ណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ” និងប្រមូលធាតុចូលពីភាគីព័កព័ន្ធ ដើម្បីឱ្យគោលការណ៍ណែនាំនេះកាន់តែល្អប្រសើរឡើង ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏មានការចូលរួមពីក្រសួងកិច្ចការនារី ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងព័ត៌មាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងអង្គការដៃគូ សង្គមស៊ីវិល សរុបប្រមាណ ៥០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6