Cambodia
New Details

Image
វគ្គបណ្ដុះបណ្ដាលស្តីពី កោសល្យវិច័យវេជ្ជសាស្ត្រកុមារ Forensic Pediatric Training Course សំដៅពង្រឹងការវិនិច្ឆ័យស្នាមរបួសរាងកាយ ផ្លូវចិត្តកុមារដោយការរំលោភបំពាននានា
November 12, 2025

ខេត្តកណ្តាល៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការកោសល្យវិច័យវេជ្ជសាស្ត្រថ្នាក់ជាតិ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីកោសល្យវិច័យវេជ្ជសាស្ត្រកុមារ (FORENSIC PEDIATRICS COURSE)។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បង្កើនសមត្ថភាពជំនាញដល់មន្ត្រីសុខាភិបាល (គណៈកម្មការកោសល្យវិច័យវេជ្ជសាស្ត្រថ្នាក់ជាតិ និងរាជធានី ខេត្ត) និងមន្ត្រីនគបាលជាតិ ក្នុងការពិនិត្យ និងវិភាគកំណត់ប្រភេទ និងសភាពរបួសដោយអំពើហិង្សា និងការរំលោភលើកុមារ ប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌ តាមស្តង់ដាអន្តរជាតិ ដែលនឹងបង្កើតបណ្តាញអ្នកជំនាញ និងធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះរាល់អំពើហិង្សាលើកុមារ។ 

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានសម្តែងការប្តេជ្ញាចិត្ត របស់ក្រសួងសុខាភិបាល ក្នុងការការពារកុមារ និងជំរុញការអភិវឌ្ឍផ្នែកកោសល្យវិច័យវេជ្ជសាស្ត្រនេះ ដើម្បីចូលរួមជាមួយវិស័យយុត្តិធម៌ ក្នុងការពង្រឹងនីតិរដ្ឋ។

វគ្គបណ្តុះបណ្តាលខាងលើ រៀបចំដោយ អង្គភាពការពារកុមារ(CPU) សហការជាមួយ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រុមអ្នកជំនាញ នៃមន្ទីរពេទ្យកុមារពើស (Perth Children’s Hospital) ប្រទេសអូស្ត្រាលី និងមានសិក្ខាកាមចូលរួម ជាមន្ត្រីសុខាភិបាលថ្នាក់ជាតិ និងរាជធានីខេត្តចំនួន៤០រូប និងមន្ត្រីនគរបាល ១៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12