Cambodia
New Details

Image
ជំនួបពិភាក្សាការងារ រវាងក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
November 13, 2025

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសុខាភិបាល ខេត្តក្វាងស៊ី ដែលដឹកនាំដោយលោក ZHOU Gongwei អគ្គនាយករង នៃអគ្គនាយកដ្ឋានគណៈកម្មការសុខភាព ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមសាស្រ្តាចារ្យ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ភាគីចិន ដែលកន្លងមកតែងជួយ និងសហការ ក្នុងការជ្រោមជ្រែងលើកកម្ពស់វិស័យសុខាភិបាល ដោយការផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស និងថវិកា តាមរយៈគម្រោងសំខាន់ៗជាច្រើន ដែលផ្ដល់ដោយភាគីចិន។ 

លោកប្រធានប្រតិភូ បានគោរពថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានជម្រាបជូន អំពីលទ្ធផល នៃគម្រោងជំនួយដែលបានសហការអនុវត្ត ដោយក្រុមគ្រូពេទ្យ នៃមូលនិធិ ក្នុងការជួយវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០១៨ មក។ 

កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកផ្សេងទៀតបន្ថែមទៀត ក្នុងវិស័យសុខាភិបាល ដូចជាការព្យាបាលជំងឺបេះដូង និងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ កាន់តែស៊ីជម្រៅ តាមរយៈការចូលរួមជាសមាជិកសម្ព័ន្ធមន្ទីរពេទ្យចិន-អាស៊ាន នាពេលអនាគត។

Image 1
Image 2
Image 3
Image 4