Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពប្រសិទ្ធភាព ដើម្បីជំរុញការកែលម្អការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង
November 16, 2025

ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព ស្ថានភាពការបម្រើសរវាសុខាភិបាល នៅតាមមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តព្រៃវែង ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព កាន់តែប្រសើរឡើង។

ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍ 

២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព 

៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ 

៤) ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ 

៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស 

៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល 

៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ និង 

៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។

ឆ្លៀតក្នុងងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផើ្ញ សួរសុខទុក្ខពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15