Cambodia
New Details

Image
ការចុះពិនិត្យការងារពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តកំពង់ស្ពឺ
November 17, 2025

ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ (CPA3) មន្ទីរពេទ្យបង្អែកស្រុក (CPA1 និងCPA2) និងមណ្ឌលសុខភាព។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 

១) ការងារគ្រប់គ្រងមណ្ឌលសុខភាព

២) ការងារពង្រឹងគុណភាពការបម្រើសេវាសុខាភិបាល នៅមូលដ្ឋាន

៣) អនាម័យបរិវេណជុំវិញ និងក្នុងមណ្ឌលសុខភាព

៥) អនាម័យក្នុងឃ្លាំងឱសថ

៦) ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ                       

៧) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក។                                                                                                                                           

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានបម្រើសេវា ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាល និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

សូមបញ្ជាក់ជូនថា មូលដ្ឋានសុខាភិបាល ដែលបានចុះពិនិត្យរួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ (CPA3) មន្ទីរពេទ្យបង្អែកស្រុកឧដុង្គ (CPA2) មន្ទីរពេទ្យបង្អែកស្រុកគងពិសី (CPA2) មន្ទីរពេទ្យបង្អែកស្រុកត្រពាំងក្រឡឹង (CPA1) មណ្ឌលសុខភាព ក្សេមក្សាន្ត, ត្រាចទង, ដំណាក់ចាន់, ក្រសាំងចេក, រកាទេព, សំរោងរំដួល និងត្រែងត្រយឹង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19