សិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចគាំពារជនរងគ្រោះ
December 25, 2024
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ កុមារតាមប្រព័ន្ធអនឡាញ និងកិច្ចគាំពារជនរងគ្រោះ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការសកម្មភាពដើម្បីកុមារ (APLE) នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ លើកកម្ពស់ និងពិនិត្យមើលឡើងវិញនូវ គោលនយោបាយ គោលការណ៍ណែនាំ គំនិតផ្តួចផ្តើមនានា នៃផែនការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិដើម្បីកុមារ (២០២១-២០២៥) និងផែនការយុទ្ធសាស្រ្តជាតិ ៥ឆ្នាំ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨)។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូរ សរុប ៤០រូប។