Cambodia
New Details

Image
កម្មវិធីសម្ពោធ និងផ្សព្វផ្សាយនូវរបាយការណ៍ស្តីពី ការវិភាគស្ថានភាពស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា (Situation Analysis on Women Peace and Security in Cambodia)
October 21, 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កម្មវិធីសម្ពោធ និងផ្សព្វផ្សាយនូវរបាយការណ៍ស្តីពីការវិភាគ ស្ថានភាពស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា (Situation Analysis on Women Peace and Security in Cambodia) ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅសណ្ឋគារកាំបូឌីយ៉ាណា។

កិច្ចប្រជុំនេះ មានគោលបំណងបង្កើនការយល់ដឹង ការរកឃើញគន្លឹះសំខាន់ៗ បញ្ហាប្រឈម និងមេរៀន បទពិសោធន៍ តាមរយៈការវិភាគស្ថានភាពស្ត្រី សន្តិភាព និង សន្តិសុខនៅកម្ពុជា ព្រមទាំងបង្កើនការចូលរួមលើកកម្ពស់ ពីក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួម ក្នុងការរៀបចំផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ 

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានសមាសភាពចូលរួមសរុប ១០០រូប (ស្រ្តី ៨៧រូប)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6