Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពប្រសិទ្ធភាព ដើម្បីជំរុញការកែលម្អការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង
November 22, 2025

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព មួយចំនួន ក្នុងខេត្តស្វាយរៀង។

ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖

១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍ 

២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព 

៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ 

៤) ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាជូនអ្នកជំងឺ 

៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស 

៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល 

៧) ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារ និង 

៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង២៤/ម៉ោង ៧ថ្ងៃ/សប្តាហ៍។

ឆ្លៀតឱកាសនេះ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រា ចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16