Cambodia
New Details

Image
កិច្ចប្រជុំស្តីពី ការកែសម្រួលទំហំដីក្នុងបញ្ចីសារពើភណ្ឌ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់
November 23, 2025

ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាករណីកែសម្រួលប្លង់ដី របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ការកែសម្រួលទំហំដី ក្នុងបញ្ចីសារពើភណ្ឌ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។ 

កិច្ចប្រជុំនេះរៀបចំឡើង មានគោលបំណងដើម្បីពិនិត្យមើលទំហំដី ផ្ទៀងផ្ទាត់ និងត្រូវការកែសម្រួល ឱ្យត្រូវនឹងការចុះបញ្ជីសារពើភណ្ឌ និងបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ របស់មន្ទីរសុខាភិបាល។ 

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអភិបាលរងខេត្តពោធិ៍សាត់ លោកប្រធានមន្ទីរសុខាភិបាល តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោតិ៍សាត់ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7