Cambodia
New Details

Image
កិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងការរៀបចំ នៃមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង
January 04, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងការរៀបចំ​ នៃមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


គោលបំណងកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើការរៀបចំមណ្ឌលសុខភាព ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ការបែងចែកក្រុមការងារសង្គ្រោះបឋមសម្រាប់ប្រចាំការក្នុងកម្មវិធី និងពិនិត្យឧបករណ៍ បរិក្ខាពេទ្យ និងសម្ភារការិយាល័យ សម្រាប់ប្រើប្រាស់នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ដើម្បីធានាបានថា មណ្ឌលសុខភាព មានសម្ភារបរិក្ខារពេទ្យគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព និងទាន់ពេលវេលា។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួងសុខាភិបាល លោក លោកស្រី តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំក្រវាញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7