Cambodia
⬆️ 0%
New Details

Image
ពិធីគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍
January 07, 2025

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលជាឪពុកបង្កើតរបស់លោកសាស្រ្តាចារ្យជំនួយ ស៊ូ ស៉ីផាណ្ណា នាយកមន្ទីរពេទ្យហ្លួង ម៉ែ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។


ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃក្រសួងសុខាភិបាលទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព លោកវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់ ឪពុក ឪពុកក្មេក និងជីតាមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុលលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក។


សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ស៊ូ សុថន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមឆាប់បានចាប់កំណើតក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6