Cambodia
New Details

Image
ពិធីប្រកាសដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យ បរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់
December 11, 2025

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីប្រកាស ដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យ បរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីប្រកាសមានរបៀបវារ: ដូចខាងក្រោម៖
-បទបង្ហាញស្តីពីប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់
-បទបង្ហាញស្តីពីសារាចរណែនាំ អន្តរក្រសួង ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់។

ក្នុងពិធីប្រកាសនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង រាជធានី-ខេត្ត មន្ត្រីមកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ ពាក់ព័ន្ធនានា របស់ក្រសួងសុខាភិបាល និងតំណាងអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា។

Image 1
Image 2
Image 3
Image 4