Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ លើកទី១២ អាណត្តិទី១
December 11, 2025

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១២ អាណត្តិទី១។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យ របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យថវិកាប្រចាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10