Cambodia
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអនុវត្តន៍ សេចក្តីអង្កេតរបស់គណៈកម្មាធិការ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ (UNCRC) និងអនុសាសន៍ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ទាក់ទងនឹងសិទ្ធិកុមារដែរមាននិន្នាការភេទចម្រុះ SOGIESC
December 18, 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអនុវត្តន៍សេចក្តីអង្កេត របស់គណៈកម្មាធិការ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) និងអនុសាសន៍ ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ទាក់ទងនឹងសិទ្ធិកុមារដែលមាននិន្នាការភេទចម្រុះ SOGIESC នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
១-ពិនិត្យមើលវឌ្ឍនភាពលើការអនុវត្តសេចក្តីអង្កេតរបស់ UNCRC ដែលទាក់ទងនឹង SOGIESC និងអនុសាសន៍ UPR
២-កំណត់បញ្ហាប្រឈម គម្លាត និងតម្រូវការការកសាងសមត្ថភាព
៣-កំណត់សកម្មភាពអាទិភាព ដើម្បីពន្លឿនការអនុវត្តប្រកបដោយបរិយាបន្ន។

សូមបញ្ជាក់ជូនថា វគ្គសិក្ខាសាលាមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ និងកិច្ចការនារីឃុំ ព្រមទាំងក្មួយៗ ជាតំណាងបណ្តាញដឹកនាំកុមារ និងយុវជន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11