រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងអនុម័តលើឯកសារយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីពង្រឹងប្រព័ន្ធវិភាគម្ហូបអាហារថ្នាក់ជាតិ តាមរយៈការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការនៅកម្ពុជា ដែលនឹងជួយការពារអ្នកប្រើប្រាស់ គាំទ្រអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។