រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ញើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រជាតិ ស្តីពី
ការគ្រប់គ្រងហានីភ័យគ្រោះមហន្តរាយសម្រាប់សុខភាព ឆ្នាំ២០២៦-២០៣០។
គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ រួមមាន៖
១)ចែករំលែកការរកឃើញលើសំណុំសេវាសុខភាពអប្បរិមាដំបូង (MISP) ជាសកល និងនៅមូលដ្ឋានសុខាភិបាលចំនួនពីរ គឺខេត្តក្រចេះ និងត្បូងឃ្មុំ ក្នុងឆ្នាំ២០២៤
២)ដើម្បីស្វែងរកធាតុចូល និងពិនិត្យកែសម្រួល ធ្វើបច្ចប្បន្នភាព ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការគ្រប់គ្រងហានីភ័យគ្រោះមហន្តរាយសម្រាប់សុខភាពឆ្នាំ២០២៦-២០៣០ ឱ្យមានភាពល្អប្រសើ អាចជួយដល់ប្រជាជនរងគ្រោះពីគ្រោះមហន្តរាយ កាន់តែមានប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព សហការជាមួយអង្គការមូលនិធិសហប្រជជាតិ សម្រប់ប្រជាជន (UNFPA) ដោយមានការចូលរួមពី គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ (NCDM) នាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ ក្រោមឱវាទក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន៤ សរុបចំនួន៤៥ រូប។