Cambodia
New Details

Image
ប្រជុំក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យកុមារជាតិ អាណត្តិទី២ សម័យប្រជុំលើកទី៤ ឆ្នាំ២០២៥
December 18, 2025

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យកុមារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យកុមារជាតិ អាណត្តិទី២  សម័យប្រជុំលើកទី៤ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យ របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

លោកជំទាវសាស្ត្រាចារ្យ បានថ្លែងនូវអំណរគុណយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារជាតិ ដែលកន្លងមកបានខិតខំប្រឹងប្រែង បម្រើសេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព ប្រសិទ្ឋភាព កាន់តែប្រសើរ និងប្រកបដោយទំនុកចិត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាលគ្រប់រូប មន្ត្រីត្រួតពិនិត្យថវិកាប្រចាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ។

Image 1
Image 2
Image 3