Cambodia
New Details

Image
វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត
December 25, 2025

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានប្រកបដោយ ការទទួលខុសត្រូវ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើអត្តឃាត ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។ 

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះរៀបចំឡើងក្នុងគោលបំណង៖

- ពង្រឹងចំណេះដឹង និងសមត្ថភាពអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន 

- យល់ដឹងពីផលប៉ះពាល់ នៃការផ្សាយព័ត៌មាន ដែលមិនមានការទទួលខុសត្រូវពាក់ព័ន្ធនឹងការធ្វើអត្តឃាត

- យល់ដឹង «អ្វីដែលគួរធ្វើ»  និង «អ្វីដែលមិនគួរធ្វើ» នៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត

- បង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ 

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ពិសេសក្រសួងព័ត៌មាន ព្រមទាំង អង្គការសុខភាព ពិភពលោក (WHO Cambodia) ដៃគូជាតិ អន្តរជាតិ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន សរុបចំនួន ១៧០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13