ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល កំពុងបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់ នៅតាមគោលដៅប្រចាំរបស់ខ្លួន ក្នុងការពិនិត្យសុខភាព ផ្តល់ការពិគ្រោះ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ស្ថានភាព ហើយតែងនៅក្បែរប្រជាជនជានិច្ច។
ជាមួយនឹងការពិនិត្យ និងព្យាបាលជំងឺ ក្រុមគ្រូពេទ្យក៏បានធ្វើការអប់រំសុខភាព ដោយផ្សាភ្ជាប់វិធានការការពារជំងឺឆ្លង ការថែរក្សាអនាម័យផ្ទាល់ខ្លួន ការប្រើប្រាស់ទឹកស្អាត និងការថែទាំសុខភាពប្រចាំថ្ងៃ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនានា។
សកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនភៀសសឹក នៅតាមតំបន់សុវត្ថិភាពនេះ មិនត្រឹមតែជាការឆ្លើយតប ចំពោះតម្រូវការបន្ទាន់ផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព រួបរួមគ្នា ដោយទឹកចិត្ត ក្តីករុណា និងការទទួលខុសត្រូវខ្ពស់ ពោលគឺ «មិនទុកប្រជាជនណាម្នាក់ចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ»។