Cambodia
New Details

Image
ការចុះពិនិត្យដោយមិនជូនដំណឹងជាមុន របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកព្រលឹមថ្ងៃចុងក្រោយនៃឆ្នាំ២០២៥
December 31, 2025

ការចុះពិនិត្យដោយមិនជូនដំណឹងជាមុន របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកព្រលឹមថ្ងៃចុងក្រោយនៃឆ្នាំ២០២៥។

ថ្ងៃ៣១ធ្នូនេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ។

ការចុះពិនិត្យនេះ ទទួលបានការបញ្ជាក់ពី ការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចមួយចំនួនដូចជា៖

- គុណភាពនៃការព្យាបាល

- អនាម័យ និងភាពស្អាត

- ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយសមធម៌

- ការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល

- ទំនួលខុសត្រូវក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់ និងបានបញ្ជាក់ថា៖ «គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាលសម្រាប់មាតាទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ។»

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16