Cambodia
⬆️ 0%
New Details

Image
សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ
January 11, 2025

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់សហសាលបាយ័ន នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យមើលការសម្រេចបានការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ នៅតាមការិយាល័យនីមួយៗ និងបង្ហាញការវិវឌ្ឍន៍នៃគន្លងវិជ្ជាជីវៈ (career path) របស់បុគ្គលិក ក្នុងរយៈពេល១ឆ្នាំកន្លងមក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8